Wednesday, June 29, 2011

ពត័មាន

www.dap-news.com
កោះកុង ៖ យុវជនជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ក្របួចជាប់ បន្ទាប់ពីម្ដាយរបស់ក្មេងស្រីរងគ្រោះ អាយុ ១៥ឆ្នាំ បានដាក់ពាក្យបណ្ដឹង ដោយសារតែ ជនសង្ស័យរូបនេះ បានទាញដៃក្មេងស្រីយក ទៅរំលោភ ពេលក្មេងស្រីកំពុងងូតទឹក កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្ដកោះកុង។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលមានតណ្ហា ពុះកញ្ជ្រោលរូបនេះ មានឈ្មោះ ជ័យ ម៉េង អាយុ១៨ឆ្នាំ មានទី លំនៅភូមិ-ឃុំកើតហេតុខាងលើ និងមាន មុខរបរមិនពិតប្រាដក។ ដោយឡែកក្មេងស្រី រងគ្រោះ ឈ្មោះ ដ.ច.ប មានទីលំនៅ ក្នុង ភូមិ-ឃុំជាមួយជនសង្ស័យ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្ដកោះកុង លោក មែន ប៊ុនថា បានឱ្យដឹងថា ករណីចាប់ រំលោភនេះ បានកើតឡើងនៅពេល ដែល ក្មេងស្រីរងគ្រោះកំពុងងូតទឹកក្នុងបន្ទប់ ដែល បោះឈើបួនជ្រុងជុំវិញ ប៉ុន្ដែមិនបានជិតទាំង អស់ឡើយ ពេលនោះ ជនសង្ស័យបានលប មើលជនរងគ្រោះងូតទឹក ដោយទ្រាំមិនបាន ក៏ស្ទុះទៅចាប់ដៃ និងខ្ទប់មាត់ក្មេងស្រីយក ទៅរំលោភ ចម្ងាយពីបន្ទប់ទឹក ៤០ម៉ែត្រ។ ភ្លាមៗនោះម្ដាយក្មេងស្រីរងគ្រោះ បានដឹង រឿងហេតុ ក៏ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច មូលដ្ឋាន រួចធ្វើការឃាត់ខ្លួនជនសង្ស័យតែម្ដង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១១នេះ ។

Twitter Delicious Facebook Digg Stumbleupon Favorites More